TECHNICAL SEMINAR EVENT ON MEP MAINTENANCE SYSTEM

នៅថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន ស៊ី អ៊ី & ភី (CE&P) បានរៀបចំ សិក្ខាសាលាបច្ចេកទេសស្តីពីការថែទាំប្រព័ន្ធ MEP (Mechanical, Electrical and Plumbing) នៅខេត្តសៀមរាប ដោយមានការចូលរួមពីម្ចាស់គម្រោង ម្ចាស់អាជីវកម្ម គ្រូបង្រៀន និស្សិត និងអ្នកជំនាញមកពីស្ថាប័ន និងក្រុមហ៊ុននានាក្នុងខេត្តសៀមរាប។
សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយជោគជ័យ និងផ្តល់នូវចំណេះដឹង បទពិសោធន៍ជាក់ស្តែង ព្រមទាំងឱកាសក្នុងការពង្រឹងបណ្តាញទំនាក់ទំនងវិជ្ជាជីវៈរវាងអ្នកចូលរួមផងដែរ។
ក្រុមហ៊ុន ស៊ី អ៊ី & ភី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយស វាគ្មិន និងអ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងរួមចំណែកធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យ និងមានអត្ថន័យយ៉ាងក្រៃលែង។
សូមអរគុណ និងជួបគ្នានៅកម្មវិធីបន្ទាប់!
On Friday, June 5, 2026, CE&P Company successfully organized a Technical Seminar on MEP (Mechanical, Electrical, and Plumbing) System Maintenance in Siem Reap Province. The event brought together project owners, business owners, educators, students, and industry professionals from various institutions and companies across Siem Reap.
The seminar provided valuable technical knowledge, practical insights, and meaningful opportunities for professional networking among participants.
CE&P Company would like to extend its sincere appreciation to all distinguished guests, speakers, and participants for their valuable time and contribution. Your presence played an important role in making this event both meaningful and successful.
Thank you for your support, and we look forward to seeing you at our future events!