
News
1 December 2025
OPENING & MOU SIGNING CEREMONY
ពិធីបើកបវេសនកាល និងតម្រង់ទិស សិស្ស និស្សិត ឆ្នាំសិក្សា ២០២៥–២០២៦ និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានរៀបចំពិធីបើកបវេសនកាល និងតម្រង់ទិស សិស្ស និស្សិត ឆ្នាំសិក្សា២០២៥–២០២៦ ក្រោមអធិបតីភាព លោក ជិន តារ៉ា នាយកវិទ្យាស្ថាន នៅសាលប្រជុំអគារអង្គរវត្ត។ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនដៃគូចំនួន៦០នាក់ លោក–លោកស្រីជានាយករង ប្រធានការិយាល័យ ដេប៉ាតឺម៉ង់ គ្រូបច្ចេកទេស អាណាព្យាបាល និងសិស្ស–និស្សិតប្រមាណជាង ១០០០នាក់។ ក្នុងកំឡុងពិធី ក៏មាន ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) រវាងវិទ្យាស្ថាន និងក្រុមហ៊ុន CE&P Corporation Ltd ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនឱកាសអភិវឌ្ឍជំនាញអាជីពដល់សិស្ស–និស្សិត។ លោក ម៉េត សាវតា តំណាងក្រុមហ៊ុន CE&P បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណង៖ ទទួលសិស្ស–និស្សិតចុះកម្មសិក្សា និង អនុវត្តការងារផ្ទាល់ ចូលរួមជាវាគ្មិនបង្ហាញបទពិសោធន៍ឧស្សាហកម្ម MEP […]




