OPENING & MOU SIGNING CEREMONY

ពិធីបើកបវេសនកាល និងតម្រង់ទិស សិស្ស និស្សិត ឆ្នាំសិក្សា ២០២៥–២០២៦ និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU)

ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានរៀបចំពិធីបើកបវេសនកាល និងតម្រង់ទិស សិស្ស និស្សិត ឆ្នាំសិក្សា២០២៥–២០២៦ ក្រោមអធិបតីភាព លោក ជិន តារ៉ា នាយកវិទ្យាស្ថាន នៅសាលប្រជុំអគារអង្គរវត្ត។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនដៃគូចំនួន៦០នាក់ លោក–លោកស្រីជានាយករង ប្រធានការិយាល័យ ដេប៉ាតឺម៉ង់ គ្រូបច្ចេកទេស អាណាព្យាបាល និងសិស្ស–និស្សិតប្រមាណជាង ១០០០នាក់។

ក្នុងកំឡុងពិធី ក៏មាន ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) រវាងវិទ្យាស្ថាន និងក្រុមហ៊ុន CE&P Corporation Ltd ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនឱកាសអភិវឌ្ឍជំនាញអាជីពដល់សិស្ស–និស្សិត។

លោក ម៉េត សាវតា តំណាងក្រុមហ៊ុន CE&P បានលើកឡើងថា
កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណង៖

  • ទទួលសិស្ស–និស្សិតចុះកម្មសិក្សា និង អនុវត្តការងារផ្ទាល់
  • ចូលរួមជាវាគ្មិនបង្ហាញបទពិសោធន៍ឧស្សាហកម្ម MEP
  • គាំទ្រផ្នែកបច្ចេកទេស និងឧបករណ៍ការងារចាំបាច់
  • បង្កើតឱកាសការងារពិតប្រាកដ ក្រោយបញ្ចប់សិក្សា
  • ផែនការសហប្រតិបត្តិការរវាង CE&P និងវិទ្យាស្ថាន។